Lastest News:
តុលាការ​ខេត្ត​រតនគីរីគួរតែ​​ជឿ​មេឃុំ​កុំ​ជឿ​បុគ្គល​អាក្រក់ ! | ​មេដឹកនាំ​កូរ៉េខាងជើងគីម​ជុង​អ៊ុននឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ចូលរួម​រំឭក​ខួប​នៃ​កា​របញ្ចប់​សង្គ្រាម​​លោក​លើក​ទី​២​ | សម្តេចតេជោ៖រឿង​នៃ​ការឆ្លង​មេរោគ​អេដស៍​​នៅ​មិ​នទាន់​ជឿ​នៅឡើយ​ទេ | បរិយាយថៃ្ងនេះ៖កែទម្រង់ស៊ីជម្រៅខ្យល់របស់លោកសខេងខណៈលោក​សួសសុខ​ដា​រ៉ា​ជា​មេ​ប៉ូលិសអន្តោប្រវេសន៍​ត្រូ​វបាន​អង្គភាព​ប្រឆាំងអំពើពុករលួយនិង​ក្រសួង​មហាផ្ទៃ​កោះហៅនិង​ព្រមាន​ម្តង​ជា​ពីរ​ដង​រួចមកហើ​យនៅ​តែ​មិនកែ​ចរិឹ​កជម្រិត​លើសដើម | ព្រះសង្ឃ​ប្រើ​បាត្រ​ពណ៌​ខ្មៅ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​និមិ្មតសញ្ញា​ឲ្យ​បញ្ឈប់​​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា | ប្រមុខរដ្ឋាភិបាលកម្ពុជា​ស្នើ​ឲ្យ​ភាគីពាក់​ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​បន្ថែម​ទៀតក្នុង​ការ​បញ្ចុះតម្លៃ​ប្រេង​នៅ​កម្ពុជាឲ្យ​ស្រ​ប​តាម​ទី​ផ្សារ​អន្តរ​ជាតិ |

​រដ្ឋសភា​ប្រជុំ​ពិភាក្សានិង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៦

Dec 17, 2013 15:32 PM, ដោយ: សេនស៊ុន



 ​សេចក្តីជូនដំណឹងចុះ​ថ្ងៃទី​១៧ខែធ្នូ​ឆ្នាំ​២០១៣របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភាបង្ហាញ​ពី​របៀបវារៈ​ ទាំង៦ដែល​រដ្ឋសភា ត្រូវ​លើកយក​ទៅ​ប្រជុំ ​នៅ​ថ្ងៃ​សុក្រ​ខាងមុខ ។

​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បា​នប្រកាសថា នៅ​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ម៉ោង ៨ ព្រឹក រដ្ឋសភា នឹង​បន្ត​សម័យប្រជុំលើក​ទី​១នីតិកាល​​ទី​៥ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហេងសំរិនប្រធានរដ្ឋសភា ដើម្បី​បោះឆ្នោត​​ផ្តល់​សេចក្តីទុកចិត្ត ពិភាក្សា និង​អនុម័ត​លើ ៦ របៀបវារៈ​។
១-​ការបោះឆ្នោត​ទុកចិត្ត​លើ​សមា​សភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញបន្ថែម​។​
២- ​ការពិភាក្សា និង​អនុម័ត​​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​ក្រុមហ៊ុន​អា​ឡិច ខ​ប​ភើ​រេ​សិន​។​
៣-​ ការពិភាក្សា និង​អនុម័​ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី បំលាស់​ទី​រូបវន្តបុគ្គល​។​
៤-​ការពិភាក្សានិង​អនុម័​ត​ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣នៃ​ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ ស្តីពីសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយរវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍និង​សាធារណៈរដ្ឋ​ប្រជាមានិ​ត​ចិននិង​ពិធីសារ​បញ្ចូល​វិធានការ​អនាម័យនិង​ភូតគាម​អនាម័យនិង​របាំង​បច្ចេកទេស​ ពាណិជ្ជកម្ម ទៅក្នុង​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ទំនិញនៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជា​តិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

៥- ​ការពិភាក្សានិង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ស្តីពី​ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ សេដ្ឋកិច្ច​អាស៊ាន​មួយចំនួន ដែ​ល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ទំនិញ​។

៦- ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ និង​ពិធីសារ​ទី​២ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្ម​​ទំនិញ នៅក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី សហប្រតិបត្តិការ​សេដ្ឋកិច្ច ទូលំទូលាយ ក្នុងចំណោម​ប្រទេស​សមាជិក ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​៕

 


ផ្សព្វផ្សាយពាណិជ្ជកម្ម



សារព័ត៌មានចលនាសង្គមលើ Facebook



ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ 6721
ម្សិលមិញ 19437
សរុប 4192080




អត្រាប្តូរប្រាក់

United States Dollar




Copyright © 2013 Chalna Sangkum News. All right reserved.

Email: info@cns12-news.com, Tel: 077 31 32 76, 097 859 31 32, 011 70 50 78

Designed by SPS Technology Solutions Group